ព័ត៌មានជាតិ

ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវនាំយកអំណោយផ្តល់ជូនពលរដ្ឋក្រីក្រចំនួន០២គ្រួសារ

ខេត្តតាកែវ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ នៅរសៀលថ្ងៃពុធ ១៥ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ លោក អេង ប៉ជាក អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ ជាតំណាង បានដឹកនាំក្រុម ការងារចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រចំនួន០២គ្រួសារ ។

ដែលគ្រួសារទី១ ឈ្មោះ ម៉ៅ ព្រឹក អាយុ៥៩ ឆ្នាំរស់នៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ប្រពន្ធឈ្មោះ ចឹក ហេង មានជីវភាពខ្វះខាតខ្លាំងគ្មានដីធ្លីទេ រស់នៅក្នុងផ្ទះស្លឹក លើខ្នងប្រឡាយ ។

គ្រួសារទី២ លោក យាយ មុំ គុណ អាយុ ៨៧ ឆ្នាំ រស់នៅភូមិស្លារ ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រស់នៅពីរនាក់កូនស្រីគរថ្លង់ ពិការភ្នែកទាំងសងខាងម្នាក់ មានជីវភាពក្រីក្រខ្វះខាត ។

អំណោយដែលគ្រួសារក្រីក្រទាំង០២ ទទួលបាន ក្នុងមួយគ្រួសាររួមមាន៖

-អង្ករ៥០ គីឡូក្រាម
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ត្រីខ ០១យួរ
-ប៊ីចេង០១កញ្ចប់
-ខ្ទឹមស ០១គីឡូក្រាម
-ស្ករស ០១ គីឡូក្រាម
-ទឹកសុទ្ធ ០១កេស
-ទឹកក្រូច ០១កេស
-មី ០១កេស
-អំបិល ០១ គីឡូក្រាម
– អាវរងា០១ រួមជាមួយនិងថវិកាក្នុង១គ្រួសារ ១០០.០០០ រៀល។

Leave a Reply

Your email address will not be published. Required fields are marked *