ព័ត៌មានជាតិ

អបអរសាទរយ៉ាងក្រៃលែងចំពោះសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលព្រះអង្គទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសឯកទេសពុទ្ធសាសនវិទ្យាពីសាកលវិទ្យាធិការ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យមហាជុឡាឡុងកនរាជវិទ្យាល័យប្រទេសថៃ

ថ្ងៃពុធ ៩រោច ខែ​មិគសិរ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សូមសម្ដែងនូវអំណរសាទរជាអនេកកប្បការជាទីបំផុតចំពោះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន សាកលវិទ្យាធិការ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យមហាជុឡាឡុងកនរាជវិទ្យាល័យ ប្រទេសថៃ បានប្រគេនសញ្ញាបត្របណ្ឌិតកិត្តិយស ឯកទេស ពុទ្ធសាសនវិទ្យា។

ក្នុងឱកាសដ៏វិសេសប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមនេះសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កុសលផលបុណ្យទាំងឡាយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យមង្គលបវរមហាប្រសើរប្រគេននចំពោះ សម្តេចព្រះពុទ្ធជ័យមុនី សូមបានជួបប្រសព្វនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ចូលរួមចំណែកដឹកនាំនិងលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជារុងរឿងជានិរន្តន៍ ។

Leave a Reply

Your email address will not be published. Required fields are marked *