ព័ត៌មានជាតិ

លោក អ៊ុំ ចំរើន បងប្អូនត្រូវអនុវត្តឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ

ខេត្តតាកែវ៖ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុំចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន ០៥គ្រួសារ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។

អំណោយដែលទទួលបានក្នុងនោះរួមមាន ១គ្រួសារទទួលបាន: អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ២៥កញ្ចប់-ត្រីខ ១០កំប៉ុង- ទឹកត្រី ១ដប-ទឹកស៊ីវអ៉ីវ ១ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ-ទឹកសុទ្ធ ១យួរ។

ថ្លែងនាឱកាសនោះដែរ លោក អ៊ុំ ចំរើន ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាននូវវិធានរបស់រាជរដ្ឋាភិបាលគគឺ ៣ការពារ ៣កុំ ដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *