ព័ត៌មានជាតិ

លោកអភិបាលស្រុកគីរីវង់បាននាំយកទេយ្យវត្ថុ និងសម្ភារមួយចំនួនទៅប្រគេនព្រះសង្ឃគង់នៅវត្តគិរីតាល់ផាត់(ហៅវត្តភ្នំផ្លិត)

ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុត ខុន អភិបាល នៃគណ:អភិបាលស្រុក រួមដំណើរដោយលោក ហ៊ុយ សុផាត អភិបាលរងស្រុក លោក សរ ឧត្តម នាយករដ្ឋបាលសាលាស្រុក លោកមេឃុំ ស្មៀនឃុំ លោកប្រធានមណ្ឌលសុខភាពព្រៃអំពក បាននាំយកទេយ្យវត្ថុ និងសម្ភារមួយចំនួនរួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកអាល់កុល ម៉ាស់ ដើម្បីយកទៅប្រគេនព្រះសង្ឃគង់នៅវត្តគិរីតាល់ផាត់ ហៅវត្តភ្នំផ្លិត។ បន្ទាប់មកលោកអភិបាលនិងក្រុមការងារបានបន្តដំណើរ ទៅ កន្លែងបារមីអ្នកតាដើមត្នោតដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យវត្ថុស័ក្តសិទ្ធតាមជួយថែរក្សាប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឱ្យជៀសផុតពីជំងឺកូវីដ-១៩។

Leave a Reply

Your email address will not be published. Required fields are marked *