ព័ត៌មានជាតិ

សមាគមរាជសីហ៍សាខាខេត្តតាកែវផ្តល់អំណោយជូនរដ្ឋបាលស្រុកព្រៃកប្បាសដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩

ខេត្តតាកែវ៖ព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ សមាគមរាជសីហ៍សាខាខេត្តតាកែវបាននាំយក ម៉ាស់ អាកុល ទឹកសុទ្ធ និងមី​ ជូនរដ្ឋបាលស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដោយមានការណែនាំពីឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍ សាខាខេត្តតាកែវ ដោយមានការចូលរួមពី ៖

១.ព្រះគ្រូឧត្ដមរតនវង្ស អ៊ូច ទូច ព្រះគ្រូសូត្រឆ្វេងវត្តក្បាលសំរោង ព្រះគ្រូកុសលរក្ខិតោមុនី ណុប កុសល ព្រះចៅអធិការវត្តអង្គលង្គញ់ ព្រះគ្រូព្រហ្មវិរិយរង្សី សុខ សែន ព្រះចៅអធិការវត្តបាណានុគ្រោះ លោក ហ៊ុយ ខេមរា អនុប្រធានអចិន្ត្រៃយ៍  លោក ឃិន ចិន្តា សមាជិក លោក ឈឿន បញ្ញា សមាជិក លោក ប៊ិន សាម៉ុត លេខាធិការ
បានចុះសំណេះសំណាល និងនាំយកម៉ាស់ អាកុល ទឹកសុទ្ធ​ និងមី ជូនរដ្ឋបាលស្រុកព្រៃកប្បាស សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ថ្លែងនាឱកាសនោះដែរ លោក ទេព វណ្ណហេង ប្រធានសាខាសមាគម ក៏បានក្រើនរំលឹកឲ្យបងប្អូនអនុវត្តនូវវិធានការរបស់សម្តេចតេជោ គឺ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលបានផ្តល់ជូនរដ្ឋបាលស្រុកព្រៃកប្បាសរួមមាន÷១. ម៉ាស់ចំនួន ១កេស​ ស្មេីនឹង​ ២៥០០ម៉ាស់ ២. អាកុល ចំនួន ១កាន ៣០លីត្រ៣. ទឹកសុទ្ធចំនួន ២០០ យួរ
៤. មីខ្លាឃ្មុំ​ ១០កេស ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *