ព័ត៌មានជាតិ

ល្អខ្លាំងណាស់ ! ប្រធានចលនាយុវជន​កម្ពុជា​ក្រុម១៥៧​សាខាខេត្តតាកែវ​ជួយពលរដ្ឋក្រីក្រមួយគ្រួសារដោយផ្តល់ជូនផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតនិងបរិក្ខាមួយចំនួនធំ

ខេត្តតាកែវ៖ លោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ ១២ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់តែច្បាស់ អំពីវិធីសាស្រ្តក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ ដោយសូមឲ្យបងប្អូនទាំងអស់ត្រូវ ចូលរួមអនុវត្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ ធ្វើអនាម័យ ឲ្យបាន ស្អាតជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ កុំទៅកន្លែងដែល មានការប្រមូលផ្តុំគ្នាច្រើន ហើយមួយវិញ​ទៀតប្រសិនបើពុំមាន ការចាំ បាច់អ្វីទេនោះ សូមកុំចេញទៅណាអី ហើយត្រូវអនុវត្តការលាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល ឲ្យបាន ស្អាតជានិច្ច ដើម្បីកាត់ផ្តាច់ខ្សែចំលង និងចូលរួមទប់ស្កាត់កុំអោយមានការឆ្លង រីករាលដាលបន្តបាននៃជំងឺកូវីដ១៩នេះ ទៅក្នុងសហគមន៍យើងរស់បានឱ្យសោះ។​

សូមបញ្ជាក់ផងដែរ ការសង់ផ្ទះជូនគ្រួសារខាងលើនេះ ដោយ មានគំនិតផ្តួចផ្តើមពីលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ និងមានការជួយឧបត្ថមផ្ទាល់ជាថវិកាពីលោក អេង ប៉ជាក អនុប្រធាននិងសប្បុរសជនជាច្រើននាក់តាមរយៈលោក ដែលបានជួយជាថវិកាផងដែរ។ជាមួយគ្នានោះដែរសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តតាកែវ ក៏បានផ្តល់ជាអំ​ណោយជូនដល់គ្រួសារប្អូនស្រី រួន មាលី ដោយក្នុងរួមមាន៖
⁃ ផ្ទះថ្មីមួយខ្នង មានតសំយ៉ាបមុខក្រោយ
⁃ គ្រែចំនួន១
⁃ ខ្នើយ២
⁃ ភួយ១
⁃ មុង១
⁃ កន្ទេល១
⁃ ម៉ាស់១ប្រអប់
⁃ អង្ករ១០០ គីឡូក្រាម
⁃ ទឹកត្រី ០២យួរ
⁃ ទឹកស៊ីអ៊ីវ០២យួរ
⁃ ត្រីខ២យួរ
⁃ ប៊ីចេង០២កញ្ចប់ធំ
⁃ ខ្ទឹមស ២គីឡូ
⁃ ស្ករស៤គីឡូ
⁃ ទឹកសុទ្ធ ២០យួរ
⁃ មី០២កេស
⁃ អំបិល២គីឡូ
⁃ ថវិកា ៤០០,០០០រៀល និងជូនកម្លាំងសមត្ថកិច្ច ២០០,០០០រៀល ជូនប្រជាការពារ និងមេភូមិ ២០០,០០០រៀល ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *