ព័ត៌មានជាតិ

លោកអភិបាលស្រុកបាទីដឹកនាំក្រុមការងារចុះសួរសុខទុក្ខកម្មករកម្មការិនីដែលដួលសន្លប់កំពុងសម្រាកនៅគ្លីនិច

ខេត្តតាកែវ​៖ នៅរសៀលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ភួន ឈីម អភិបាលស្រុកបាទី លោកអធិការស្រុក បានអញ្ជើញចុះពិនិត្យនឹងសួរសុខទុក្ខដល់ កម្មករ កម្មការិនី រោងចក្រវូណាមីដែលបានដួលសន្លប់នៅខ្សែដេរចំនួន ១៨ នាក់ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិចមូលមិត្តដើមរកា ។ ​

លោកអភិបាលស្រុកបានឲ្យដឹងថា មូលហេតុ​ដែលនាំឲ្យកម្មករ កម្មការិនី ដួលសន្លប់គឺដោយសារតែកម្មករមានសុខភាពខ្សោយ។​

សូមរំលឹកថា កម្មករ កម្មការិនី នៅរោងចក្រវូណាមី ស្ថិតនៅភូមិ សំរោង ឃុំ សូភី ស្រុកបាទី ខេត្តតាកែវ ដែលកម្មករសរុបចំនួន ១,៤២៥ប្រុស ១៦១ នាក់ ក្នុងនោះអ្នកជាប់ខ្សែដេរចំនួន ៤៤១ នាក់ នាក់ ដួលសន្លប់ ១៨ នាក់ ប្រុស ២ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *