ព័ត៌មានជាតិ

លោក ឈួន ផានី អភិបាលស្រុក និងជាប្រធានកិត្តយសសាខាកាកបាទក្រហមស្រុកនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារក្រីក្រ

ស្រុកទ្រាំង ខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ១កើតខែផល្គុន ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកសាន ខុនប្រធានក្រុមប្រឹក្សាស្រុកលោក ឈួន ផាន់នី អភិបាលស្រុកនិង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក រួមដំណើរមាន លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុកលោកព្រំ ឆាតសមាជិកក្រុមប្រឹក្សាស្រុកលោកជួន វាសនាមន្ត្រីសាលាស្រុក លោក សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំលេលោក មេភូមិ មេភូមិរង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្តជូនគ្រួសារក្រីក្រឈ្មោះដោក ធុកអាយុ៥៣ឆ្នាំស្លាប់ដោយចងក ស្ថិតនៅភូមិត្រពាំងពន្លះ ឃុំសំបួរ ។

អំណោយចែកជូនរួមមាន៖
_អង្ករ២៥គីឡូក្រាម
_ឃិត០១កញ្ចប់ មានមុង០១ ភួយ០១ សារ៉ុង ០១ ក្រមា១ អាវយឺត០៥កន្ទេល០១មុី១កេស។​

Leave a Reply

Your email address will not be published. Required fields are marked *