ព័ត៌មានជាតិ

ល្អខ្លាំងណាស់ ! ប្រធានចលនាយុវជន​កម្ពុជា​ក្រុម១៥៧​សាខាខេត្តតាកែវ​ជួយពលរដ្ឋក្រីក្រមួយគ្រួសារដោយផ្តល់ជូនផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតនិងបរិក្ខាមួយចំនួនធំ

ខេត្តតាកែវ៖ លោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ ១២ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់តែច្បាស់ អំពីវិធីសាស្រ្តក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ […]

ព័ត៌មានជាតិ

លោកអភិបាលស្រុកបាទីដឹកនាំក្រុមការងារចុះសួរសុខទុក្ខកម្មករកម្មការិនីដែលដួលសន្លប់កំពុងសម្រាកនៅគ្លីនិច

ខេត្តតាកែវ​៖ នៅរសៀលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ភួន ឈីម អភិបាលស្រុកបាទី លោកអធិការស្រុក បានអញ្ជើញចុះពិនិត្យនឹងសួរសុខទុក្ខដល់ កម្មករ កម្មការិនី រោងចក្រវូណាមីដែលបានដួលសន្លប់នៅខ្សែដេរចំនួន ១៨ នាក់ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិចមូលមិត្តដើមរកា ។ ​ លោកអភិបាលស្រុកបានឲ្យដឹងថា មូលហេតុ​ដែលនាំឲ្យកម្មករ កម្មការិនី ដួលសន្លប់គឺដោយសារតែកម្មករមានសុខភាពខ្សោយ។​ សូមរំលឹកថា កម្មករ កម្មការិនី នៅរោងចក្រវូណាមី ស្ថិតនៅភូមិ សំរោង ឃុំ សូភី ស្រុកបាទី ខេត្តតាកែវ ដែលកម្មករសរុបចំនួន ១,៤២៥ប្រុស ១៦១ នាក់ ក្នុងនោះអ្នកជាប់ខ្សែដេរចំនួន ៤៤១ នាក់ នាក់ ដួលសន្លប់ ១៨ នាក់ ប្រុស ២ នាក់។

ព័ត៌មានជាតិ

លោក ឈួន ផានី អភិបាលស្រុក និងជាប្រធានកិត្តយសសាខាកាកបាទក្រហមស្រុកនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារក្រីក្រ

ស្រុកទ្រាំង ខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ១កើតខែផល្គុន ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកសាន ខុនប្រធានក្រុមប្រឹក្សាស្រុកលោក ឈួន ផាន់នី អភិបាលស្រុកនិង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក រួមដំណើរមាន លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុកលោកព្រំ ឆាតសមាជិកក្រុមប្រឹក្សាស្រុកលោកជួន វាសនាមន្ត្រីសាលាស្រុក លោក សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំលេលោក មេភូមិ មេភូមិរង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្តជូនគ្រួសារក្រីក្រឈ្មោះដោក ធុកអាយុ៥៣ឆ្នាំស្លាប់ដោយចងក ស្ថិតនៅភូមិត្រពាំងពន្លះ ឃុំសំបួរ ។ អំណោយចែកជូនរួមមាន៖ _អង្ករ២៥គីឡូក្រាម _ឃិត០១កញ្ចប់ មានមុង០១ ភួយ០១ សារ៉ុង ០១ ក្រមា១ អាវយឺត០៥កន្ទេល០១មុី១កេស។​

ព័ត៌មានជាតិ

ប្រធានមន្ទីរមុខងារសាធារណបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១

ព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ទេព វណ្ណហេង ប្រធានមន្ទីរមុខងារសាធារណ:ខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ ។ បន្ទាប់មកលោកប្រធានក៏បានឧបត្ថម្ភ ថវិកាដល់ លោកស្រី អៀ គឹមលីម និង លោកន អ៊ុំ សុខុម ក្នុងម្នាក់ៗទទួលបាន ១លានរៀល ជាការលើកទឹកចិត្តមន្រ្តីពីររូបជាប់ទៅរៀនសាលាភូមិន្ទ រដ្ឋបាល ។ បន្ទាប់មកទៀតលោក លោកស្រី បានអញ្ជើញទៅសួរសុខ លោកស្រី មួង សុភានីន មន្ត្រីមន្ទីរមុខងារ ដែលទើបឆ្លងទន្លេ ហើយប្រមូលគ្នាជួយឧបត្ថម្ភបានចំនួន ៥០សិបម៉ឺនរៀល។  

ព័ត៌មានជាតិ

កាកបាទក្រហមខេត្តផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកកោះអណ្តែត

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ លោកជំទាវ និន សាផុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា លោកនាយកសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់មួយខ្នងនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងឱកាសនោះលោកជំទាវអនុប្រធានបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាបន្តលោកជំទាវក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ […]

ព័ត៌មានជាតិ

ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវនាំយកអំណោយផ្តល់ជូនពលរដ្ឋក្រីក្រចំនួន០២គ្រួសារ

ខេត្តតាកែវ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ នៅរសៀលថ្ងៃពុធ ១៥ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ លោក អេង ប៉ជាក អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ ជាតំណាង បានដឹកនាំក្រុម ការងារចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រចំនួន០២គ្រួសារ ។ ដែលគ្រួសារទី១ ឈ្មោះ ម៉ៅ ព្រឹក អាយុ៥៩ ឆ្នាំរស់នៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ប្រពន្ធឈ្មោះ ចឹក ហេង មានជីវភាពខ្វះខាតខ្លាំងគ្មានដីធ្លីទេ រស់នៅក្នុងផ្ទះស្លឹក […]

ព័ត៌មានជាតិ

អបអរសាទរយ៉ាងក្រៃលែងចំពោះសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលព្រះអង្គទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសឯកទេសពុទ្ធសាសនវិទ្យាពីសាកលវិទ្យាធិការ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យមហាជុឡាឡុងកនរាជវិទ្យាល័យប្រទេសថៃ

ថ្ងៃពុធ ៩រោច ខែ​មិគសិរ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សូមសម្ដែងនូវអំណរសាទរជាអនេកកប្បការជាទីបំផុតចំពោះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន សាកលវិទ្យាធិការ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យមហាជុឡាឡុងកនរាជវិទ្យាល័យ ប្រទេសថៃ បានប្រគេនសញ្ញាបត្របណ្ឌិតកិត្តិយស ឯកទេស ពុទ្ធសាសនវិទ្យា។ ក្នុងឱកាសដ៏វិសេសប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមនេះសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កុសលផលបុណ្យទាំងឡាយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យមង្គលបវរមហាប្រសើរប្រគេននចំពោះ សម្តេចព្រះពុទ្ធជ័យមុនី សូមបានជួបប្រសព្វនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ចូលរួមចំណែកដឹកនាំនិងលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជារុងរឿងជានិរន្តន៍ ។

ព័ត៌មានជាតិ

សុំមន្ត្រី​អាជ្ញាធរ​ជួយ​ចាត់វិធានការ​ លើ​សំណង់​គ្មាន​ច្បាប់​នៅ ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។​ ​លោក​យង់​តាំង​គួ​យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ការដែល​បាន​បើក​កិច្ចប្រជុំ​តាម​សំណើ​របស់លោក​នេះ​ស្តីពី​ពិនិត្យ​ដោះស្រាយ​និង​មាន​វិធានការ​ចំពោះ​ការសាងស់ង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​។​ឬក៏​មិនអាច​អនុញ្ញាត​ច្បាប់​ដែល​ស្ថិតក្នុង​តំបន់​ការពារ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​លោក​បាន​បន្តថា ការសាងសង់​ខុសច្បាប់​នោះ​មាន​ច្រើន ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ វាយតម្លៃ​លើ​បរិមាណ​និង​ផលប៉ះពាល់​ហើយ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុង​កិច្ច​អន្តរា​គនន៍​និង​សហការ​នេះ​។​ ​ ព្រោះថា​កន្លងមក​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​ការសិក្សា​សំណើ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​បាន​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់​ឆ្លង​គណៈកម្មាធិការ​បេ​តិ​ភ័​ណ្ឌ​ពី​ភព​លោក​។​នៃ​អង្គការ​យូណេស្កូ​(UNESCO)​បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ជា​បេក្ខភាព​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​s​មួយ​ដែរ ៕

ព័ត៌មានជាតិ

ភ្នំ​សុពណ៌​កាឡី

ភ្នំពេញ​: ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មានតម្លៃ​ផ្នែក​សោភ័ណភាព ធម្មជាតិ​។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការបញ្ជាក់​ពី​អ្នក ជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​)​។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់​។​ ​តម្លៃ​វប្បធម៌ នៃ​ភ្នំ​នេះ​គឺ ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនឿ និង​សាសនា​។ នៅលើ​ភ្នំ មាន​រូបសំណាក​លោកតា​«​ជំ​ពូធរ​» (​តំណាង​អ្នកគ្រប់គ្រង​ទិស​ទាំង ៤) ដែលមាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ ហើយ ប្រជាពលរដ្ឋ​កម្ពុជា​តែង​មក​គោរព និង​បន់ស្រន់​សុំ​សុភមង្គល​គ្រប់ប្រការ​។ នៅ​មិន​ឆ្ងាយ​ពី​រូបសំណាក​លោកតា​ជំ​ពូធរ មាន​ដើម​ជ្រៃលៀប ឬ​ដើម ទិព្វ​ធីតា​ច័ន្ទ​ដែល​នៅ​ជិត​នោះ មាន​រូងភ្នំ ១ ឈ្មោះថា រូង​តា​សាន់ (​បារមី ) ដែលមាន​រឿងដំណាល​ថា កាលពីព្រេងនាយ ប្រជាពលរដ្ឋ​តែង​ធ្លាប់​ខ្ចី​បាន ចាន​បញ្ចរុង្គ​ពី​បារមី នៃ​រូង​នោះ ក្រោយពេល​ពួកគេ​បាន​បន់ស្រន់​។ មាន​គេ​និយាយថា​នៅមុន​ឆ្នាំ​១៩៨២ ធ្លាប់មាន​មនុស្ស​ដើរចូល​តាម​រូង​នោះ ទៅដល់​ក្រោម​បាតទន្លេ​(​មេគង្គ​)​ដែល​ស្ថិត​នៅក្បែរ​ភ្នំ​។ នៅលើ​ភ្នំ មាន​ឋាន ព្រះពុទ្ធ​ទ្រង់​បិណ្ឌបាត​ប្រោស​សត្វលោក​។​ ​ភ្នំ​សុពណ៌​កាឡី​មើលទៅ​រាង​ដូច​សត្វ​ក្រពើ ដេក​ក្រាប​លើ ព្រះធរណី​។ តាម​រឿងដំណាល សត្វ​ក្រពើ​សុពណ៌​កាឡី រស់នៅក្នុង​ត្រពាំង​១​ឈ្មោះថា ត្រពាំង​ឈូក​(​ខ្លះ​ហៅ ត្រពាំង​សុពណ៌​កាឡី​) […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​