ព័ត៌មានសន្តិសុខសង្គម

ដំណាំកញ្ឆាខុសច្បាប់ត្រូវបានកម្ទេចចោលបន្តបន្ទាប់ក្រោមការចង្អុលបង្ហាញរបស់លោកស្នងការខេត្ត

ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ០១រោចខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង អាងស្តុបទឹក០៨នៅចំនុចដុបគុហារចិននឹងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៨៦៥ម៉ែត្រការ៉េ ។បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានជាតិ

លោក អ៊ុំ ចំរើន បងប្អូនត្រូវអនុវត្តឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ

ខេត្តតាកែវ៖ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុំចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន ០៥គ្រួសារ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ អំណោយដែលទទួលបានក្នុងនោះរួមមាន ១គ្រួសារទទួលបាន: អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ២៥កញ្ចប់-ត្រីខ ១០កំប៉ុង- ទឹកត្រី ១ដប-ទឹកស៊ីវអ៉ីវ ១ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ-ទឹកសុទ្ធ ១យួរ។ ថ្លែងនាឱកាសនោះដែរ លោក អ៊ុំ ចំរើន ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាននូវវិធានរបស់រាជរដ្ឋាភិបាលគគឺ ៣ការពារ ៣កុំ ដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ព័ត៌មានជាតិ

លោកអភិបាលស្រុកគីរីវង់បាននាំយកទេយ្យវត្ថុ និងសម្ភារមួយចំនួនទៅប្រគេនព្រះសង្ឃគង់នៅវត្តគិរីតាល់ផាត់(ហៅវត្តភ្នំផ្លិត)

ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុត ខុន អភិបាល នៃគណ:អភិបាលស្រុក រួមដំណើរដោយលោក ហ៊ុយ សុផាត អភិបាលរងស្រុក លោក សរ ឧត្តម នាយករដ្ឋបាលសាលាស្រុក លោកមេឃុំ ស្មៀនឃុំ លោកប្រធានមណ្ឌលសុខភាពព្រៃអំពក បាននាំយកទេយ្យវត្ថុ និងសម្ភារមួយចំនួនរួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកអាល់កុល ម៉ាស់ ដើម្បីយកទៅប្រគេនព្រះសង្ឃគង់នៅវត្តគិរីតាល់ផាត់ ហៅវត្តភ្នំផ្លិត។ បន្ទាប់មកលោកអភិបាលនិងក្រុមការងារបានបន្តដំណើរ ទៅ កន្លែងបារមីអ្នកតាដើមត្នោតដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យវត្ថុស័ក្តសិទ្ធតាមជួយថែរក្សាប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឱ្យជៀសផុតពីជំងឺកូវីដ-១៩។

ព័ត៌មានជាតិ

សមាគមរាជសីហ៍សាខាខេត្តតាកែវផ្តល់អំណោយជូនរដ្ឋបាលស្រុកព្រៃកប្បាសដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩

ខេត្តតាកែវ៖ព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ សមាគមរាជសីហ៍សាខាខេត្តតាកែវបាននាំយក ម៉ាស់ អាកុល ទឹកសុទ្ធ និងមី​ ជូនរដ្ឋបាលស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយមានការណែនាំពីឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍ សាខាខេត្តតាកែវ ដោយមានការចូលរួមពី ៖ ១.ព្រះគ្រូឧត្ដមរតនវង្ស អ៊ូច ទូច ព្រះគ្រូសូត្រឆ្វេងវត្តក្បាលសំរោង ព្រះគ្រូកុសលរក្ខិតោមុនី ណុប កុសល ព្រះចៅអធិការវត្តអង្គលង្គញ់ ព្រះគ្រូព្រហ្មវិរិយរង្សី សុខ សែន ព្រះចៅអធិការវត្តបាណានុគ្រោះ លោក ហ៊ុយ ខេមរា អនុប្រធានអចិន្ត្រៃយ៍  លោក ឃិន ចិន្តា សមាជិក លោក ឈឿន បញ្ញា សមាជិក លោក ប៊ិន សាម៉ុត […]

ព័ត៌មានជាតិ

ល្អខ្លាំងណាស់ ! ប្រធានចលនាយុវជន​កម្ពុជា​ក្រុម១៥៧​សាខាខេត្តតាកែវ​ជួយពលរដ្ឋក្រីក្រមួយគ្រួសារដោយផ្តល់ជូនផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតនិងបរិក្ខាមួយចំនួនធំ

ខេត្តតាកែវ៖ លោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ ១២ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់តែច្បាស់ អំពីវិធីសាស្រ្តក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ […]

ព័ត៌មានជាតិ

លោកអភិបាលស្រុកបាទីដឹកនាំក្រុមការងារចុះសួរសុខទុក្ខកម្មករកម្មការិនីដែលដួលសន្លប់កំពុងសម្រាកនៅគ្លីនិច

ខេត្តតាកែវ​៖ នៅរសៀលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ភួន ឈីម អភិបាលស្រុកបាទី លោកអធិការស្រុក បានអញ្ជើញចុះពិនិត្យនឹងសួរសុខទុក្ខដល់ កម្មករ កម្មការិនី រោងចក្រវូណាមីដែលបានដួលសន្លប់នៅខ្សែដេរចំនួន ១៨ នាក់ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិចមូលមិត្តដើមរកា ។ ​ លោកអភិបាលស្រុកបានឲ្យដឹងថា មូលហេតុ​ដែលនាំឲ្យកម្មករ កម្មការិនី ដួលសន្លប់គឺដោយសារតែកម្មករមានសុខភាពខ្សោយ។​ សូមរំលឹកថា កម្មករ កម្មការិនី នៅរោងចក្រវូណាមី ស្ថិតនៅភូមិ សំរោង ឃុំ សូភី ស្រុកបាទី ខេត្តតាកែវ ដែលកម្មករសរុបចំនួន ១,៤២៥ប្រុស ១៦១ នាក់ ក្នុងនោះអ្នកជាប់ខ្សែដេរចំនួន ៤៤១ នាក់ នាក់ ដួលសន្លប់ ១៨ នាក់ ប្រុស ២ នាក់។

ព័ត៌មានជាតិ

លោក ឈួន ផានី អភិបាលស្រុក និងជាប្រធានកិត្តយសសាខាកាកបាទក្រហមស្រុកនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារក្រីក្រ

ស្រុកទ្រាំង ខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ១កើតខែផល្គុន ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកសាន ខុនប្រធានក្រុមប្រឹក្សាស្រុកលោក ឈួន ផាន់នី អភិបាលស្រុកនិង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក រួមដំណើរមាន លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុកលោកព្រំ ឆាតសមាជិកក្រុមប្រឹក្សាស្រុកលោកជួន វាសនាមន្ត្រីសាលាស្រុក លោក សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំលេលោក មេភូមិ មេភូមិរង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្តជូនគ្រួសារក្រីក្រឈ្មោះដោក ធុកអាយុ៥៣ឆ្នាំស្លាប់ដោយចងក ស្ថិតនៅភូមិត្រពាំងពន្លះ ឃុំសំបួរ ។ អំណោយចែកជូនរួមមាន៖ _អង្ករ២៥គីឡូក្រាម _ឃិត០១កញ្ចប់ មានមុង០១ ភួយ០១ សារ៉ុង ០១ ក្រមា១ អាវយឺត០៥កន្ទេល០១មុី១កេស។​

ព័ត៌មានបច្ចេកវិទ្យា

Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាននិងមានតម្លៃខ្ពស់រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេសដែលនាំឱ្យអ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle ជាដើម។ ម្យ៉ាងវិញទៀតការប្រើប្រាស់ឈ្មោះសម្គាល់ខ្លីៗ ក៏អាចជាសញ្ញាមួយបញ្ជាក់ថាពួកគេគឺជាអ្នកប្រើកម្មវិធីនេះជាយូរមកហើយ។ បើតាមការស្រាវជ្រាវបានបង្ហាញថា ទោះបីជាឈ្មោះសម្គាល់មួយចំនួនត្រូវបានលួចយក តាមរយៈការជ្រៀតចូល ឬការវាយប្រហារមានដូចជាការលួចផ្ទេរសេវាកម្មទៅសុីមទូរសព្ទថ្មី (SIM swap) នោះក្ដីប៉ុន្តែពេលខ្លះទៀត ឈ្មោះសម្គាល់ទាំងនេះត្រូវបានប្រគល់ឱ្យជនខិលខូចដោយសារតែមានការគំរាមកំហែង ឬការបំពានណាមួយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា មានជនខិលខូចចំនួន ៩នាក់ដែលនៅពីក្រោយការជួញដូរនេះ ហើយភាគច្រើនពួកគេបានប្រើគេហទំព័រ ខាងលើនិងកម្មវិធី Telegram ដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។ សម្រាប់លោកអ្នកដែលពុំទាន់ស្គាល់អំពីវិធី SIM swap នោះវាគឺជាការជ្រៀតចូលដែលជនខិលខូចធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនទូរសព្ទ ដោយបន្លំខ្លួនធ្វើជាម្ចាស់លេខទូរសព្ទ ហើយស្នើសុំឱ្យក្រុមហ៊ុនផ្លាស់ប្ដូរសេវាកម្មទៅប្រើជាមួយនឹងសុីមថ្មីដែលនេះអាចឱ្យពួកគេទទួលបានលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការផ្លាស់ប្ដូរគណនីជាមួយនឹងក្រុមហ៊ុន Instagram បាន៕ ប្រភព នាយកដ្ឋាន​បទល្មើសបច្ចេកវិទ្យា  

ព័ត៌មានជាតិ

ប្រធានមន្ទីរមុខងារសាធារណបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១

ព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ទេព វណ្ណហេង ប្រធានមន្ទីរមុខងារសាធារណ:ខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ ។ បន្ទាប់មកលោកប្រធានក៏បានឧបត្ថម្ភ ថវិកាដល់ លោកស្រី អៀ គឹមលីម និង លោកន អ៊ុំ សុខុម ក្នុងម្នាក់ៗទទួលបាន ១លានរៀល ជាការលើកទឹកចិត្តមន្រ្តីពីររូបជាប់ទៅរៀនសាលាភូមិន្ទ រដ្ឋបាល ។ បន្ទាប់មកទៀតលោក លោកស្រី បានអញ្ជើញទៅសួរសុខ លោកស្រី មួង សុភានីន មន្ត្រីមន្ទីរមុខងារ ដែលទើបឆ្លងទន្លេ ហើយប្រមូលគ្នាជួយឧបត្ថម្ភបានចំនួន ៥០សិបម៉ឺនរៀល។  

ព័ត៌មានជាតិ

កាកបាទក្រហមខេត្តផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកកោះអណ្តែត

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ លោកជំទាវ និន សាផុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា លោកនាយកសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់មួយខ្នងនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងឱកាសនោះលោកជំទាវអនុប្រធានបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាបន្តលោកជំទាវក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ […]