ល្អខ្លាំងណាស់ ! ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវជួយពលរដ្ឋក្រីក្រមួយគ្រួសារដោយផ្តល់ជូនផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតនិងបរិក្ខាមួយចំនួនធំ
ខេត្តតាកែវ៖ លោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងប្រគល់ផ្ទះថ្មីមួយខ្នង ដែលទើបសាងសង់រួច ជូនគ្រួសារ ប្អូនស្រី រួន មាលី អាយុ ១២ ដែលមានជំងឺពង បែក របកពេញខ្លួនតាំងពីកំណើត ស្ថានភាពគ្រួសារជីវភាពក្រីក្រ ជួបគ្រោះអកុសល ដោយត្រូវភ្លើងផ្ទះអស់គ្មានសល់ ស្ថិត ក្នុងភូមិត្រពាំងក្រទ្បាញ់ ឃុំអូរសារាយ៍ ស្រុកត្រាំកក់ ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានធ្វើការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យពួកគាត់បាន យល់ដឹង កាន់តែច្បាស់ អំពីវិធីសាស្រ្តក្នុងការការពារខ្លួន ឲ្យជៀសផុតពីជំងឺឆ្លង ដ៏កាចសាហាវ កូវីដ១៩មួយនេះ ព្រមទាំងធ្វើការផ្សព្វផ្សាយពីប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការពារ ៣កុំ ៣ការពារ […]